
រដ្ឋបាលខេត្តតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមកម្សាន្តសប្បាយក្នុងកម្មវិធី «សង្ក្រាន្តតាកែវ» ឱ្យបានច្រើនកុះករ
តាកែវ ៖ ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃទិវាបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រៀបចំពិធីអុជទៀនធូបបូជាគ្រឿងសក្ការៈ ដើម្បីទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ព្រះនាម មនោរាទេវី ដែលនឹងចុះមកគ្រប់គ្រងជតារាសីក្នុងឆ្នាំថ្មីនេះ។









