ការអភិវឌ្ឍ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាការងារសាងសង់ស្ពានបេតុង ស្ទឹងឆ្វេង សម្រេចបាន90%
សំណង់ប្រវត្តិសាស្ត្រ ចំណង់ដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលេចជារូបរាងឡើង និងបានអនុញ្ញាតឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាបណ្តោះអាសន្នផងដែរ។

សកម្មភាពអាជ្ញាធរ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា នៅ សេន ត្រូវជាឪពុកបង្កើតឯកឧត្តម លី ថៃហាក់
នារសៀលថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា នៅ សេន ត្រូវជាម្តាយបង្កើតឯកឧត្តម លី ថៃហាក់ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមីអដ្ឋស័ក ព.ព.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៩:៣៧នាទី ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ ស្ថិតនៅគេហដ្ឋាន ភូមិបុសពោធិ៍ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់។

ព្រឹត្តិការណ៍

រកឃើញសព ម្តាយ និងកូន២នាក់ ដែលស្លាប់ក្នុងហេតុការណ៍លិចទូកស្មាច់នៅក្រុងកែប
កែប៖ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះដឹកនាំដោយ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានរកឃើញសព មនុស្ស៣នាក់ ដែលជាម្តាយ និងកូនប្រុស២នាក់ បន្ទាប់ពីស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកស្មាច់មួយគ្រឿង ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍

អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បំផុសស្មារតីឲ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់ប័ណ្ណប.ស.ស ដើម្បីធ្វើឲ្យប្រព័ន្ធការពារសង្គមកាន់តែរឹងមាំ និងទប់ស្តាត់គ្រោះអាសន្នផ្សេងៗ
ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម តំណាងឲ្យឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានបំផុស្មារតីទៅដល់ មន្រ្តីសាធារណៈ និងបងប្អូនប្រជាពលរដ្ឋខ្មែរ សូមចូលរួមប្រើប្រាស់ប័ណ្ណ ប.ស.ស ឲ្យផុសផុល ដើម្បីរួមគ្នាអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឲ្យកាន់តែរឹងមាំ មានភាពធន់ និងឆ្លើយតបទៅចំពោះការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន វិបន្តនានា។

សេចក្តីជូនដំណឹង

អាជ្ញាធរខេត្តមណ្ឌលគិរី លែងកូនត្រីចម្រុះចំនួន២៧ ០០០កូន ចូលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋ និងអាចទាក់ទាញភ្ញៀវទេសចរមកលំហែកម្សាន្ត
ដើម្បីបំផុសចលនាលែងកូនត្រីនៅគ្រប់កន្លែងតាមមូលដ្ឋាន និងឲ្យក្លាយជាប្រពៃណី ក្នុងការបញ្ញាក់ស្មារតីអភិរក្សជលផលដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញក្នុងពិធីលែងកូនត្រីចម្រុះចំនួន២៧ ០០០កូន ចូលក្នុងទំនប់អូរតេធិបតី ស្ថិតនៅភូមិឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។


