
អាជ្ញាធរខេត្តមណ្ឌលគិរី លែងកូនត្រីចម្រុះចំនួន២៧ ០០០កូន ចូលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋ និងអាចទាក់ទាញភ្ញៀវទេសចរមកលំហែកម្សាន្ត
ដើម្បីបំផុសចលនាលែងកូនត្រីនៅគ្រប់កន្លែងតាមមូលដ្ឋាន និងឲ្យក្លាយជាប្រពៃណី ក្នុងការបញ្ញាក់ស្មារតីអភិរក្សជលផលដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញក្នុងពិធីលែងកូនត្រីចម្រុះចំនួន២៧ ០០០កូន ចូលក្នុងទំនប់អូរតេធិបតី ស្ថិតនៅភូមិឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។









