
ត្រៀមពោះនៅ! ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងដ៏ធំប្រចាំឆ្នាំ២០២៦ ជិតមកដល់ហើយ មានទាំងប៊ូហ្វេទុរេនទៀតផង!
បាត់ដំបង៖ ឱកាសពិសេសសម្រាប់អ្នកស្រឡាញ់ផ្លែឈើខ្មែរ! ដើម្បីគាំទ្រកសិករ និងលើកស្ទួយផលិត ផលកសិកម្មក្នុងស្រុក រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦» យ៉ាងអធិកអធម រយៈពេល ១០ថ្ងៃពេញ ចាប់ពីថ្ងៃទី ១០ ដល់ ១៩ កក្កដា ២០២៦ ខាងមុខនេះ នៅបរិវេណមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង។








