
ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៣ ម៉ឺននាក់បានដើរលេងកម្សាន្តសប្បាយ រីករាយនៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបងនាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំចិន
ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៦ បើតាមយោងរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ភ្ញៀវដែលមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបងក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានចំនួនសរុប ៣៣,២៤៧ នាក់ក្នុងនោះភ្ញៀវទេសចរជាតិស្នាក់នៅ ៤,០២៥ នាក់ប្រជាពលរដ្ឋដើរលេងវិលល្ងាច ២៨,៧៨៥ នាក់និងភ្ញៀវទេសចរអន្តរជាតិ ៤៣៧នាក់។








