
ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ ក្នុងគោលបំណងកៀរគរធនធានឧបត្ថម្ភដល់កងកម្លាំងជួរមុខ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបជាមួយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តដើម្បីពិភាក្សាពីការត្រៀមរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ក្នុងគោលបំណងកៀរគរធនធានឧបត្ថម្ភដល់កងកម្លាំងជួរមុខក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។








