
ឯកឧត្តម ទេព អស្នារិទ្ធ៖ ការធានាសន្តិសុខព័ត៌មានឌីជីថល គឺជាខែលការពារប្រយោជន៍សាធារណៈ និងស្ថិរភាពសង្គមជាតិ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ.ភក្រ្ដា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការលើកម្ពស់សន្តិសុខ និងសុវត្ថិភាពព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល មិនត្រឹមតែជាកិច្ចការបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាអាទិភាពយុទ្ធសាស្ត្របំផុត ដើម្បីកសាង «ខែលការពារ» ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងថែរក្សាសុខសន្តិភាពក្នុងសម័យបច្ចេកវិទ្យាទំនើប។









