
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យសកម្មភាពជំរឿនមន្ត្រីរាជការជាក់ស្តែង នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះពិនិត្យសកម្មភាពជំរឿនមន្ត្រីរាជការជាក់ស្តែង តាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។









