
ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍ និងរួមបើកកម្មវិធីទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ RULE ក្រោមប្រធានបទលើកកម្ពស់ការអប់រំ និងទេសចរណ៍
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦--- លោក ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍ និងសំណេះសំណាល ជាមួយ ក្រុមនិស្សិតថ្នាក់ពិសេសផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំង និងអង់គ្លេស នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានធ្វើទស្សនកិច្ចសិក្សានៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «បណ្តុះស្មារតីយុវជន លើកកម្ពស់ការអប់រំ និងទេសចរណ៍ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព»នៅសាលាបឋមសិក្សាព្រៃជុំ និងមណ្ឌលកុមារកំព្រាព្រៃជុំស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានមន្ទីរព័ត៌មានខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមនិស្សិតថ្នាក់ពិសេសជាច្រើនរូប។









