
ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ បាននិងកំពុងដំណើរការផលិតពូជត្រី (បង្កាត់-ភ្ញាស់) ប្រភេទត្រីឆ្ពិន ដើម្បីបំប៉នកូនត្រី សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ជូនវារីវប្បករក្នុងខេត្តកំពង់ស្ពឺ និងតំបន់ផ្សេងៗ
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦---ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បាននិងកំពុងអនុវត្តការងារផលិតពូជត្រី (បង្កាត់-ភ្ញាស់) ប្រភេទត្រីឆ្ពិន ស្របតាមលក្ខណៈបច្ចេកទេសវារីវប្បកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់កូនត្រីមានគុណភាព ជូនដល់វារីវប្បករ និងប្រជាពលរដ្ឋដែលប្រកបមុខរបរចិញ្ចឹមត្រី ក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាបណ្តាខេត្តផ្សេងៗ។









