
មន្ទីរកសិកម្ម ខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពង្រឹងប្រព័ន្ធជីវសុវត្ថិភាព និងផ្សព្វផ្សាយគោលការណ៍ចិញ្ចឹមសត្វល្អ (GAHP)
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦---លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងគោលការណ៍ប្រតិបត្តិប្រព័ន្ធជីវសុវត្ថិភាព នៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងការផ្សព្វផ្សាយគោលការណ៍អនុវត្តការចិញ្ចឹមសត្វល្អ (GAHP) ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរកសិកម្ម មន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងបងប្អូនម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ យ៉ាងច្រើនកុះករ សរុបប្រមាណជា ៧៥ នាក់។ ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំសែនក្រអូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។









