
មន្ទីរព័ត៌មាន រាជធានី ភ្នំពេញ បើកយុទ្ធនាការផ្សព្វផ្សាយ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
មន្ទីរព័ត៌មាន រាជធានី ភ្នំពេញ បានបើកដំណើរការជាផ្លូវការនូវយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដោយផ្ដោតសំខាន់លើការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន។ យុទ្ធនាការនេះត្រូវបានបើក ដំណើរការដោយ លោកស្រី.ពេជ សុីធឿន. ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ និងមានការចូលរួមពីសំណាក់.លោក លោកស្រីតំណាងអភិបាលនៃគណៈអភិបាលខណ្ឌ៧មករា លោកលោកស្រីតំណាង មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ លោកគ្រូ អ្នកគ្រូ សិស្សសាលាចំនួនជាង.១៥០០ នាក់នៅបរិវេណវិទ្យាល័យ បាក់ទូក រាជធានីភ្នំពេញ។









