
កាតព្វកិច្ចយោធាមិនមែនជាបន្ទុក តែជាឱកាសមាសសម្រាប់យុវជនក្នុងការរួមចំណែកការពារជាតិ
នៅក្នុងរបត់ថ្មីមួយនៃការត្រៀមលក្ខណៈ និងពង្រឹងកម្លាំងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា មិនមែនជាបន្ទុកធ្ងន់ធ្ងរសម្រាប់សង្គម ឬយុវជនជំនាន់ក្រោយនោះឡើយ ប៉ុន្តែវាគឺជា «ឱកាសមាស» ក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី និងបម្រើជាតិមាតុភូមិ។









