
ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង
AKP កំពង់ស្ពឺ៖ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦---ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលធាតុចូល លើកម្រងឯកសារស្រាវជ្រាវ «ពីសង្គ្រាមមកសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ» សម្រាប់ចម្លាក់ និងបរិយាយឆ្លាក់នៅស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ កោះកុង ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ ព្រមទាំងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។









