
ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន ៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់
ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ អញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន ៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់។









