
រដ្ឋបាលស្រុកបាកាន បើកយុទ្ធនាការដាំដើមឈើ “១០០ដើម ក្នុង១ថ្ងៃ” នៅក្នុងឃុំចំនួន៤
យោងតាមកិច្ចចង្អុលការដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិបាលខេត្ត រដ្ឋបាលស្រុកបាកាន ដឹកនាំដោយលោក ឆាយ គឹមម៉ុង អភិបាល នៃគណអភិបាលស្រុកបាកាន បានរៀបចំចលនាដាំដើមឈើ “១០០ដើម ក្នុង១ថ្ងៃ” ដោយមានការចូលរួមពី លោកអភិបាលរងស្រុក មន្ត្រីរាជការរដ្ឋបាលស្រុក លោក លោកស្រី មេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ លោក លោកស្រី មេភូមិ អនុភូមិ សមាជិកភូមិ សិស្សានុសិស្ស និងកម្លាំងយុវជនភូមិបានចំនួន ៤ឃុំ មានឃុំត្រពាំងជង ឃុំខ្នារទទឹង ឃុំអូរតាប៉ោង និងឃុំបឹងខ្នារ នៃស្រុកបាកាន។ សកម្មភាពនេះ បានចូលរួមចំណែកលើកកម្ពស់បរិស្ថានបៃតង សោភ័ណភាព និងជំរុញការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្សានុសិស្ស ឱ្យចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិឱ្យកាន់តែប្រសើរឡើង៕









