ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវចំនួន ៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវចំនួន ៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់

ពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង ៦ខ្សែខាងលើ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ ឱ្យពន្លឿនការងារសាងសង់ឱ្យលឿនស្របតាមកិច្ចសន្យាការងារ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដើម្បីឱ្យផ្លូវមានគុណភាពល្អ អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយូរអង្វែង

ព័ត៌មានពាក់ព័ន្ធ

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ដើម្បីលើកកម្ពស់សោភណភាព និងគម្របបៃតងតាមដងផ្លូវទេពឧកញ៉ាឃ្លាំងមឿង
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ដើម្បីលើកកម្ពស់សោភណភាព និងគម្របបៃតងតាមដងផ្លូវទេពឧកញ៉ាឃ្លាំងមឿង
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ អភិបាលរងខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន ចូលរួមយ៉ាងកុះករក្នុងយុទ្ធនាការដាំដើមក្ងោកចំនួន ៣០០ដើម នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។ ​សកម្មភាពដាំកូនឈើនេះ ត្រូវបានធ្វើឡើងនៅលើដងផ្លូវទេពឧកញ៉ាឃ្លាំងមឿង ដោយចាប់ផ្ដើមពីចំណុចផ្លូវជាតិលេខ៥ រហូតទៅដល់វត្តហ្លួង ក្នុងគោលបំណងកែលម្អសោភណភាព បង្កើតគម្របបៃតង និងលើកកម្ពស់បរិស្ថានរស់នៅឱ្យកាន់តែមានភាពស្រស់បំព្រង។ ​នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការដាំដើមក្ងោកនាពេលនេះ មិនត្រឹមតែជួយបង្កើតជាស្រមោលត្រជាក់ និងកាត់បន្ថយកម្តៅប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាផ្ទាំងទស្សនីយភាពផ្ការីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅថ្ងៃអនាគត ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តក្នុងខេត្តពោធិ៍សាត់កាន់តែច្រើនឡើង។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមថែរក្សា ការពារកូនឈើទាំងនេះឱ្យលូតលាស់ល្អ ដើម្បីជាប្រយោជន៍រួមរបស់ខេត្តទាំងមូល៕
រដ្ឋបាលស្រុកបាកាន បើកយុទ្ធនាការដាំដើមឈើ “១០០ដើម ក្នុង១ថ្ងៃ” នៅក្នុងឃុំចំនួន៤
រដ្ឋបាលស្រុកបាកាន បើកយុទ្ធនាការដាំដើមឈើ “១០០ដើម ក្នុង១ថ្ងៃ” នៅក្នុងឃុំចំនួន៤
យោងតាមកិច្ចចង្អុលការដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិបាលខេត្ត រដ្ឋបាលស្រុកបាកាន ដឹកនាំដោយលោក ឆាយ គឹមម៉ុង អភិបាល នៃគណអភិបាលស្រុកបាកាន បានរៀបចំចលនាដាំដើមឈើ “១០០ដើម ក្នុង១ថ្ងៃ” ដោយមានការចូលរួមពី លោកអភិបាលរងស្រុក មន្ត្រីរាជការរដ្ឋបាលស្រុក លោក លោកស្រី មេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ លោក លោកស្រី មេភូមិ អនុភូមិ សមាជិកភូមិ សិស្សានុសិស្ស និងកម្លាំងយុវជនភូមិបានចំនួន ៤ឃុំ មានឃុំត្រពាំងជង ឃុំខ្នារទទឹង ឃុំអូរតាប៉ោង និងឃុំបឹងខ្នារ នៃស្រុកបាកាន។ សកម្មភាពនេះ បានចូលរួមចំណែកលើកកម្ពស់បរិស្ថានបៃតង សោភ័ណភាព និងជំរុញការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្សានុសិស្ស ឱ្យចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិឱ្យកាន់តែប្រសើរឡើង៕
អាជ្ញាធរខេត្តពោធិ៍សាត់ ចុះពិនិត្យការកែលម្អសោភ័ណភាព និងបរិស្ថានបៃតងតាមដងស្ទឹងពោធិ៍សាត់
អាជ្ញាធរខេត្តពោធិ៍សាត់ ចុះពិនិត្យការកែលម្អសោភ័ណភាព និងបរិស្ថានបៃតងតាមដងស្ទឹងពោធិ៍សាត់
គម្រោងនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព សុវត្ថិភាព និងសម្រេចឱ្យបាននូវចក្ខុវិស័យប្រែក្លាយក្រុងពោធិ៍សាត់ទៅជា «ក្រុងអភិវឌ្ឍន៍ និងបរិស្ថានបៃតង» ដើម្បីទាក់ទាញភ្ញៀវទេសចរ។
រួមដៃគ្នាដើម្បីសោភ័ណភាព និងអនាម័យបរិស្ថាន៖ កាតព្វកិច្ចរួមរបស់ពលរដ្ឋគ្រប់រូបដើម្បីសង្គមជាតិ
រួមដៃគ្នាដើម្បីសោភ័ណភាព និងអនាម័យបរិស្ថាន៖ កាតព្វកិច្ចរួមរបស់ពលរដ្ឋគ្រប់រូបដើម្បីសង្គមជាតិ
ការមិនចោលសម្រាមពាសវាលពាសកាល មិនមែនជាការងារស្ម័គ្រចិត្តនោះទេ ប៉ុន្តែវាជាវប្បធម៌នៃការរស់នៅ និងជាទំនួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អម្នាក់

ព័ត៌មានថ្មីៗ

ព័ត៌មានសិក្ខាសាលាស្តីពីការធ្វើសមាហរណកម្មសកម្មភាពឆ្លើយ តបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និងការផ្សព្វផ្សាយនិយាមប្រតិបត្តិថ្នាក់ក្រោមជាតិ
២៩ ឧសភា ២០២៦

សិក្ខាសាលាស្តីពីការធ្វើសមាហរណកម្មសកម្មភាពឆ្លើយ តបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និងការផ្សព្វផ្សាយនិយាមប្រតិបត្តិថ្នាក់ក្រោមជាតិ

នៅសាលប្រជុំផ្ទះសំណាក់ដូនកែវ មានរៀបចំសិក្ខា សាលាដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព័ត៌មានប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់
១ មិថុនា ២០២៦

ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់

លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់ (កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦) ចំនួន ០៤ គ្រួសារ ស្ថិតនៅភូមិពោធិដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព័ត៌មានថវិកាមរណៈសង្គ្រោះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន
២៩ ឧសភា ២០២៦

ថវិកាមរណៈសង្គ្រោះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន

លោក ភួន ឈីម អភិបាល នៃគណៈអភិបាល ស្រុកកោះអណ្ដែត ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពលោក កង កាន ដែលជា សមាជិកសមាគមអតីតយុទ្ធជន និងជានិវត្តជនកម្ពុជាខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ ពិធីនេះបានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិត្រពាំងកក់ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព័ត៌មានរដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់
២៩ ឧសភា ២០២៦

រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់

លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំស្ដីពី “ការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់” ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត