
ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ជំរុញដល់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវបន្តខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានបានមានប្រសាសន៍ជំរុញណែនាំដល់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋាននៃខេត្តព្រៃវែង ត្រូវខិតខំពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ឲ្យបានទាន់ពេលវេលា ដែលជាតម្រូវការចាំបាច់ដល់ប្រជាពលរដ្ឋដែលគាត់មកទទួលសេវាសាធារណៈទាំងអស់នោះ។ ដោយការលើកឡើងនេះគឺនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួម លោក ហុី ធួក អភិបាលរងខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត។









