
ពិធីគោរពវិញ្ញាណក្ខន្ធ និងរំឭកខួប «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត់
នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦ មានការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងរំឭកខួប «ទិវាជាតិនៃការចងចាំ» នៅបរិវេណវត្តតាកោ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ពិធីដ៏មានអត្ថន័យនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដើម្បីរួមគ្នាឧទ្ទិសកុសល និងសម្តែងការចងចាំមិនអាចបំភ្លេចបាន ចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបខ្មៅងងឹត។









