
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីអបអរសាទរ និងគោរពវិញ្ញាណក្ខន្ធក្នុងឱកាស ទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់ប្រជាជនកម្ពុជាស្លូតត្រង់ ដែលបានបាត់បង់ជីវិត និងរងទុក្ខវេទនាយ៉ាងសាហាវក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត។









