
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគី លើកទី១៥ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ុកសៈវ៉ាន់ វិល័យវង្ស ប្រធានគណៈកម្មាធិការរដ្ឋបាល ខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង គណៈប្រតិភូខេត្ត បានអញ្ជើញមក ទស្សនកិច្ចខេត្តចំប៉ាសាក់ និងចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគី កម្ពុជា-ឡាវ ឡាវ-កម្ពុជា ជាផ្លូវការ លើកទី១៥ រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសា









