
អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣៣២គ្រួសារ
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣៣២ នាក់/គ្រួសារ ដែលរួមមានប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយគ្រោះធម្មជាតិ មកពីសង្កាត់ទាំង៤ ក្នុងក្រុងស្ទឹងត្រែង។









