
រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធពិធីរាប់បាត្រព្រះសង្ឃ ៨៨អង្គ ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍
រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសខួបលើកទី៩នៃទិវាជាតិនៃការចងចាំថ្ងៃទី២០ខែឧ សភា ឆ្នាំ២០២៦នេះបាននិមន្តព្រះសង្ឃចំនួន៨៨អង្គ បង្សុកូលរាប់ បាត្រនៅ មជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ដើម្បីឧទិ្ទសកុសលជូនវិញ្ញាណខន្ធ័ជនរងគ្រោះស្លូតត្រង់ជាង៣លាននាក់ដែលត្រូវបានពួកប៉ុល ពត កាប់សម្លាប់យ៉ាងរង្គៀល រហូតធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគំនរឆ្អឹង ស្ទឹងទឹកភ្នែក បន្សល់ទុក ស្រ្តីមេម៉ាយ,ក្មេងកំព្រា និងហេដ្ឋារចនាសម្ពន្ធ័ជាតិទាំងមូលត្រូវបានបំផ្លាញដល់ក្រោមសូន្យ។








