ការប្រកួតទាំង 5 របស់ក្រុមជម្រើសជាតិមកពីទ្វីបអាស៊ីដែលបានបន្សល់ទុកប្រវត្តិសាស្រ្តនៅក្នុងព្រឹត្តិការណ៍បាល់ទាត់កំពូលពិភពលោក
អាល្លឺម៉ង់ 1 – 2 ជប៉ុន ឆ្នាំ 2022 នៅក្នុងការប្រកួតឆ្នាំ 2022 ជប៉ុនបានស្ថិតក្នុងពូលដ៏តានតឹងបំផុតមួយដែលមាន អាល្លឺម៉ង់ អេស្ប៉ាញ និងកូស្តារីកា។ ក្នុងចំណោមក្រុមខ្លាំងៗទាំងនេះ ជប៉ុនត្រូវបានគេមើលឃើញថាគ្រាន់តែជាក្រុមដែលអាចបង្កការរំខានដល់ក្រុមធំៗ ជាជាងបេក្ខភាពដែលអាចប្រជែងយកកៅអីទៅតង់បន្ត។ ប៉ុន្តែការប្រកួតបើកឆាករបស់ពួកគេទល់នឹងអាល្លឺម៉ង់ បានបង្ហាញយ៉ាងច្បាស់ថាកូនក្រុមរបស់លោក Hajime Moriyasu មិនមានបំណងមកទីនេះត្រឹមតែកំដរឆាកឡើយ។









