
ឯកឧត្ដម ឃួង ស្រេង បន្តដោះស្រាយបញ្ហាប្រឈមជូនអាជីវករមួយចំនួន ដែលមកលក់ដូរនៅទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃ
បន្ទាប់ពីបានធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលបានលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅលក់ដូរនៅផ្សារលក់បន្លែផ្លែឈើបោះដុំ(ផ្សារដើមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន ឬទីតាំងឯកជនសមស្របណាផ្សេង អាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃ មានភូមិសាស្រ្តស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។








