
ឯកឧត្តម សរ សុពុត្រា ដឹកនាំកិច្ចប្រជុំការផ្សព្វផ្សាយ និងជំរុញការអនុវត្តកំណត់ហេតុ និងអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង ជាមួយខេត្តដុងណាយ ខេត្តហ្សាឡាយ និងខេត្តចំប៉ាសាក់
ស្ទឹងត្រែង៖ នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំការផ្សព្វផ្សាយ និងជំរុញការអនុវត្តកំណត់ហេតុ និងអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង ជាមួយនឹងខេត្តដុងណាយ ខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាគណៈអភិបាលរងខេត្ត លោក លោកស្រី ដែលជាប្រធាន អនុប្រធាន មន្ទីរអង្គភាព ជុំវិញខេត្ត និង អ្នកពាក់ព័ន្ធជាច្រើននាក់ ។









