
ឯកឧត្តម សរ សុពុត្រា អញ្ជើញទទួលក្បួនរថយន្តទេសចរណ៍ Caravan Tour កម្ពុជា-ចិន នឹងឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសចិនតាមច្រកព្រំដែនកម្ពុជា-ឡាវ
(AKP ស្ទឹងត្រែង) ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមនឹងថ្នាក់ដឹកនាំនៃមន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរក្រុង ស្ទឹងត្រែង និងផ្នែកពាក់ព័ន្ធ អញ្ជើញទទួលក្បួនរថយន្តទេសចរណ៍ Caravan Tour កម្ពុជា-ចិន ដែលបានឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសចិន តាមច្រកទ្វារអន្តរជាតិ ព្រំដែន ត្រពាំងក្រៀល កម្ពុជា-ឡាវ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។









