
ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥២គ្រួសារ នៅឃុំព្រែកកុយ ស្រុកកងមាស
(កំពង់ចាម)៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម រួមដំណើរដោយឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណ:កម្មាធិការសាខា លោក ភោគ សាវុធ ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥២គ្រួសារ រស់នៅភូមិ អូរស្វាយលិច ៤៦គ្រួសារ និងភូមិ អូរស្វាយកើត ៦គ្រួសារ ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស ដែលកម្មវិធីប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តអូរស្វាយ ឃុំព្រែកកុយ ជាទីដែលអារាមនេះក៏ត្រូវរងគ្រោះដោយខ្យល់កន្ត្រាក់ ផងដែរ។









