
អាជ្ញាធរ ចុះណែនាំ និងធ្វើកិច្ចសន្យា ដល់អាជីវករលក់ដូរទុរេន ៨ទីតាំង នៅក្នុងភូមិសាស្ត្របែកអន្លូង ស្រុកស្ទឹងត្រង់
នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០២៦ លោក ប៉ូ រ៉ាវុធ អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំ លោកអធិការនគរបាលស្រុក អាជ្ញាធរភូមិឃុំអារក្សត្នោត ចុះណែនាំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់អាជីវករលក់ដូរទុរេន ក្នុងភូមិសាស្រ្តបែកអន្លូង ឃុំអារក្សត្នោត ដែលមកលក់ដូរ នៅលើទឹកដីភូមិបែកអន្លូង បានចំនួន ៨ទីតាំង ។









