
វេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគម្រោងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនត្រពាំងផ្លុង និងផ្លូវលេខ៧២
ឯកឧត្តម ប៉េង សម្បត្តិ និងឯកឧត្តម គន់ រ័ត្នមុនី អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី លោក បួ ឆៃយ៉ា តំណាងអង្គភាពគ្រប់គ្រងគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគម្រោងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនត្រពាំងផ្លុង និងផ្លូវលេខ៧២ ក្នុងភូមិសាស្ត្រឃុំក្រែក និងឃុំត្រពាំងផ្លុង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ វេទិកានេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ជាច្រើនរូប។









