
ឯកឧត្តម នេត្រ ភក្ត្រា៖ ព័ត៌មានក្លែងក្លាយបានផ្តល់ផលអវិជ្ជមានដល់សង្គមជាតិដែលចាំបាច់យើងត្រូវតែចូលរួមក្នុងការទប់ស្កាត់
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦--ក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលមានការចូលរួមពីសិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំជាង ២៥០០នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ព័ត៌មានក្លែងក្លាយបានផ្តល់ផលអវិជ្ជមានដល់សង្គមជាតិដែលចាំបាច់យើងត្រូវតែចូលរួមក្នុងការទប់ស្កាត់វា។









