
រាជរដ្ឋាភិបាល អំពាវនាវដល់អាណាព្យាបាល និងភាគីពាក់ព័ន្ធនានាចូលរួមជំរុញកូន ឬយុវជនឱ្យមកចុះឈ្មោះចូល រៀនក្នុងកម្មវិធី TVET ១,៥លាននាក់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា និងភាគីពាក់ព័ន្ធនានា ចូលរួមជំរុញកូន ឬយុវជន ឱ្យមកចុះឈ្មោះចូល រៀនក្នុងកម្មវិធី TVET ១,៥លាននាក់ និងលើកទឹកចិត្តពួកគាត់សិក្សាកម្មវិធីនេះ ឱ្យបានចប់សព្វគ្រប់ ស្របតាមអភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។









