អង្គភាពក្រោមថ្នាក់ និងអង្គភាព

មន្ទីរព័ត៌មានរាជធានី ខេត្ត មានរចនាសម្ព័ន្ធអង្គភាពដូចតទៅ៖

Ministry of Information

ក. ថ្នាក់មន្ទីរ ៖

  • ការិយាល័យរដ្ឋបាល បុគ្គលិក ផែនការ គណនេយ្យ
  • ការិយាល័យព័ត៌មាន និងសោតទស្សន៍
  • ការិយាល័យវិទ្យុ
  • ការិយាល័យទូរទស្សន៍
  • ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា

ខ. ថ្នាក់ក្រោមជាតិរបស់មន្ទីរព័ត៌មាន ៖

  • ការិយាល័យព័ត៌មាន ខណ្ឌ ក្រុង ស្រុក ដែលចំណុះឲ្យមន្ទីរព័ត៌មាន រាជធានី ខេត្ត

ការិយាល័យរដ្ឋបាល បុគ្គលិក ផែនការ គណនេយ្យ

មានភារកិច្ចជាសេនាធិការ ឲ្យមន្ទីរព័ត៌មានក្នុងការងារ ៖

  • គ្រប់គ្រងការងាររដ្ឋបាល បូកសរុបរបាយការណ៍ តម្កល់ឯកសារការងារសម្របសម្រួល លិខិតស្នាម ផ្សេងៗ និងត្រាមន្ទីរ
  • គ្រប់គ្រងការងារបុគ្គលិក ការងារក្របខ័ណ្ឌ និងបណ្តុះបណ្តាល
  • គ្រប់គ្រងការងារផែនការ គណនេយ្យ ថវិកា សម្ភារៈបរិក្ខារ
  • ស្វែងរកទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្ម និងស្ទាបស្ទង់មតិសាធារណៈ

ការិយាល័យរដ្ឋបាល បុគ្គលិក ផែនការ គណនេយ្យ គ្រប់គ្រងដោយប្រធានការិយាល័យ ០១ រូប និង អនុប្រធានការិយាល័យ មួយចំនួនតាមការចាំបាច់ ដែលមានឋានន្តរស័ក្តិសមស្រប ។

ការិយាល័យព័ត៌មាន និងសោតទស្សន៍

មានភារកិច្ចធ្វើជាសេនាធិការ ឲ្យមន្ទីរព័ត៌មាន ក្នុងការងារ ៖

  • តាមដាន និងប្រមូលព័ត៌មាននានា ក្នុងរាជធានី ខេត្ត តាមគ្រប់មធ្យោបាយ
  • តាមដានការផ្សព្វផ្សាយរបស់វិទ្យុ ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប ទូរទស្សន៍ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអេឡិចត្រូនិច
  • តាមដានការបោះពុម្ពផ្សព្វផ្សាយ ទស្សនាវដ្តី ព្រឹត្តបត្រ ផលិតផលបោះពុម្ពផ្សេងៗ
  • តាមដានការផ្សព្វផ្សាយ អាហ្វីស ប៉ាណូ
  • ការងារផ្នែកនីតិកម្ម

ការិយាល័យព័ត៌មាន និងសោតទស្សន៍ របស់មន្ទីរព័ត៌មាន គ្រប់គ្រងដោយ ប្រធានការិយាល័យ ០១ រូប និងអនុប្រធានការិយាល័យ មួយចំនួនតាមការចាំបាច់ ដែលមានឋានន្តរស័ក្តិសមស្រប ។

ការិយាល័យវិទ្យុ

មានភារកិច្ចជាសេនាធិការឲ្យមន្ទីរព័ត៌មាន ក្នុងការងារ ៖

  • ផ្សព្វផ្សាយប្រចាំថ្ងៃតាមរលកវិទ្យុនូវព័ត៌មានជាភាសាជាតិ និងភាសាជនជាតិដើមភាគតិច តាមការកំណត់របស់ក្រសួងព័ត៌មាន និងកម្មវិធីសិល្បៈវប្បធម៌ តន្ត្រីសម័យ បូរាណ ដែលបម្រើឲ្យការយល់ដឹង ការអប់រំ ការកម្សាន្តសប្បាយ នៅក្នុងរាជធានី ខេត្ត ។

ការិយាល័យវិទ្យុ របស់មន្ទីរព័ត៌មាន គ្រប់គ្រងដោយ ប្រធានការិយាល័យ ០១ រូប និងអនុប្រធានការិយាល័យ មួយចំនួនតាមការចាំបាច់ ដែលមានឋានន្តរស័ក្តិសមស្រប ។

ការិយាល័យទូរទស្សន៍

មានភារកិច្ចជាសេនាធិការឲ្យមន្ទីរព័ត៌មាន ក្នុងការងារ ៖

  • ផ្សព្វផ្សាយប្រចាំថ្ងៃនូវព័ត៌មានមានរូបភាពតាមទូរទស្សន៍ ជាភាសាជាតិ និងភាសាជនជាតិដើមភាគតិច តាមការកំណត់របស់ក្រសួងព័ត៌មាន និងកម្មវិធីសិល្បៈ វប្បធម៌ តន្ត្រីសម័យ បូរាណ ដែលបម្រើឲ្យការអប់រំ ការកម្សាន្តសប្បាយ នៅក្នុងរាជធានី ខេត្ត ។

ការិយាល័យទូរទស្សន៍ របស់មន្ទីរព័ត៌មាន គ្រប់គ្រងដោយ ប្រធានការិយាល័យ ០១ រូប និងអនុប្រធានការិយាល័យ មួយចំនួនតាមការចាំបាច់ ដែលមានឋានន្តរស័ក្តិសមស្រប ។

ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា

មានភារកិច្ចធ្វើជាសេនាធិការឲ្យមន្ទីរព័ត៌មាន ក្នុងការងារ ៖

  • ផ្សព្វផ្សាយព័ត៌មាន នៅក្នុងរាជធានី ខេត្ត តាមរយៈព្រឹត្តបត្រ កាសែត រូបថត សៀវភៅឯកសារ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអេឡិចត្រូនិច
  • ប្រមូលព័ត៌មានក្នុងរាជធានី ខេត្ត តាមគ្រប់មធ្យោបាយ
  • និពន្ធចងក្រង តម្កល់ឯកសារ បម្រើការងារព័ត៌មាន និងសោតទស្សន៍
  • ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារ និងអង្គភាពព័ត៌មាននានា ។

ការិយាល័យទីភ្នាក់ងារព័ត៌មានកម្ពុជា របស់មន្ទីរព័ត៌មាន គ្រប់គ្រងដោយ ប្រធានការិយាល័យ ០១ រូប និងអនុប្រធានមួយចំនួន តាមការចាំបាច់ ដែលមានឋានន្តរស័ក្តិសមស្រប ។

ការិយាល័យព័ត៌មាន ខណ្ឌ ក្រុង ស្រុក របស់មន្ទីរព័ត៌មានរាជធានី ខេត្ត

មានភារកិច្ចជាសេនាធិការឲ្យមន្ទីរព័ត៌មាន ក្នុងការងារ ៖

  • តាមដានវិស័យព័ត៌មាន បោះពុម្ពផ្សាយ និងសោតទស្សន៍ ក្នុងមូលដ្ឋាន ខណ្ឌ ក្រុង ស្រុក របស់ខ្លួន
  • តាមដាន ស្រង់ស្ថិតិអាជីវកម្មឯកជនពាក់ព័ន្ធវិស័យព័ត៌មាន បោះពុម្ពផ្សាយ និងសោតទស្សន៍ ព្រមទាំងណែនាំឲ្យអាជីវករធ្វើច្បាប់អាជីវកម្ម ។

ការិយាល័យព័ត៌មាន ខណ្ឌ ក្រុង ស្រុក របស់មន្ទីរព័ត៌មាន រាជធានី ខេត្ត ដឹកនាំដោយ ប្រធានការិយាល័យ ០១ រូប អមដោយអនុប្រធានការិយាល័យ មួយចំនួន តាមការចាំបាច់ ដែលមានឋានន្តរស័ក្តិសមស្រប ។