ព័ត៌មានក្នុងខេត្ត
ការអភិវឌ្ឍ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បេ្តជ្ញាបង្ការ បង្ក្រាបគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសOnlineScams និងបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ ២៤ ម៉ោង
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែតុលា និងលើកទិសដៅការងារបន្ត ដែលរៀបចំធ្វើឡើងនារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបេ្តជ្ញាបង្ការ បង្ក្រាបគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសOnlineScams និងបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ ២៤ ម៉ោង ។

ការអភិវឌ្ឍ

អភិបាលខេត្តតាកែវ ណែនាំកងកម្លាំងខិតខំពង្រឹងសមត្ថភាព ដើម្បីការពាររាជរដ្ឋាភិបាល និងប្រទេសជាតិ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តយកចិត្តទុកដាក់ហ្វឹកហាត់ឲ្យបានក្លាំងក្លាបន្ថែមទៀត ពោលធ្វើយ៉ាងណា ពង្រឹងនិងពង្រីកសមត្ថភាពរបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីចូលរួមការពាររាជរដ្ឋាភិបាលស្របច្បាប់និងប្រទេសជាតិពីការឈ្លានពានពីបរទេសប្រទេសជិតខាង។

ការអភិវឌ្ឍ

ឯកឧត្តម ជា វ៉ាន់ដេត៖ ខេត្តតាកែវ នឹងអនុវត្តប្រព័ន្ធឌីជីថល ចំនួន២ គឺប្រព័ន្ធឌីជីថលលំហូរឯកសាររដ្ឋបាល និងប្រព័ន្ធថ្នាលវើរីហ្វាយ "Verify" ដើម្បីសម្រួលដល់ការបម្រើសេវាជូនពលរដ្ឋកាន់តែលឿន
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ខេត្តតាកែវ នឹងចាប់ផ្ដើមអនុវត្តប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសំខាន់ៗចំនួន ២ ដើម្បីជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

