
អភិបាលខេត្តតាកែវ ណែនាំកងកម្លាំងខិតខំពង្រឹងសមត្ថភាព ដើម្បីការពាររាជរដ្ឋាភិបាល និងប្រទេសជាតិ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តយកចិត្តទុកដាក់ហ្វឹកហាត់ឲ្យបានក្លាំងក្លាបន្ថែមទៀត ពោលធ្វើយ៉ាងណា ពង្រឹងនិងពង្រីកសមត្ថភាពរបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីចូលរួមការពាររាជរដ្ឋាភិបាលស្របច្បាប់និងប្រទេសជាតិពីការឈ្លានពានពីបរទេសប្រទេសជិតខាង។









