ព្រឹត្តិការណ៍

កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួង រវាង ក្រសួងព័ត៌មាន និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
នាព្រឹកថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយ ឯកឧត្តម រ៉ិត ភួងបញ្ញា អនុរដ្ឋលេខាធិការ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសនៃក្រសួងទាំងពីរ បានជួបប្រជុំពិភាក្សាស្ដីពីការបែងចែកប្រេកង់ ការប្រើប្រាស់បន្ទារប្រេកង់វិទ្យុ ការផលិត នាំចូល-នាំចេញ និងកំណត់ស្តង់ដាបច្ចេកទេសការប្រើប្រាស់សម្ភារៈបរិក្ខា ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងការគ្រប់គ្រងថ្នាលឌីជីថលតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងកិច្ចសហការ និងសម្រួលដល់ការបំពេញភារកិច្ចរបស់ក្រសួងទាំងពីរឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត។

ការអភិវឌ្ឍ

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំសាមញ្ញ លើកទី០៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី០៨ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

ការអភិវឌ្ឍ

រដ្ឋបាលខេត្តតាកែវ កិច្ចប្រជុំពិភាក្សាជ្រើសរើសបេក្ខភាព "ភូមិទេសចរណ៍ឆ្នើម" ដើម្បីត្រៀមប្រកួតប្រជែងលើឆាកអន្តរជាតិ
តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ នេះ លោក ងិន ងិនដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជ្រើសរើសបេក្ខភាព "ភូមិទេសចរណ៍ឆ្នើម" (Best Tourism Villages) ក្នុងខេត្តតាកែវ។

សេចក្តីជូនដំណឹង

រដ្ឋបាលខេត្តតាកែវ និងក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លី ប្រគល់ភាពសុខសាន្តដល់បងប្អូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ
នៅសាលាឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ រដ្ឋបាលខេត្តតាកែវ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំបើកកិច្ចប្រជុំសម្របសម្រួលដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយដែលអូសបន្លាយជាយូរមកហើយ រវាងប្រជាពលរដ្ឋចំនួន៤៥គ្រួសារ រស់នៅភូមិឫស្សីមួយគុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលទាមទារដីចំនួន៧២ហិកតាពីឈ្មោះ ទេព សុខន និង តូច រ៉ាន់វ៉ា ក្រោមអធិបតីភាពរបស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអភិបាលរងខេត្តតាកែវ ប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល-អភិបាលរងស្រុកត្រាំកក់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមផងដែរ។


