ព្រឹត្តិការណ៍ឯកឧត្តម ខូយ រីដា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់
ឯកឧត្តម ខូយ រីដា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ប្រចាំខែឧសភា នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ដោយមានការចូលរួម ពីសំណាក់លោកអភិបាលរងខេត្ត, លោកអភិបាលក្រុង-ស្រុក, លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ, តំណាងអយ្យការអមសាលាដំបូងខេត្ត, ប្រធានមន្ទីរអង្គភាពនានាជុំខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំ មានរបៀបវារៈ៖ ១. មតិបើកអង្គប្រជុំ (ដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់) ២. សេចក្តីរាយការណ៍ របស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តពោធិ៍សាត់ -ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក -បញ្ហាគ្រឿងញៀន -ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព -សភាពការណ៍សន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ៣. សេចក្តីរាយការណ៍អំពីបញ្ហាប្រឈមសំខាន់ៗ របស់រដ្ឋបាលក្រុង-ស្រុក ៤. មតិចូលរួមរបស់សមាជិក សមាជិកាអង្គប្រជុំ ៥. មតិបូកសរុប (ដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត)។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ការអភិវឌ្ឍក្រុមការងារបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលខេត្ត ចុះសិក្សាលទ្ធភាពច្រាំងទន្លេបាក់ស្រុត ក្នុងក្រុងកំពង់ចាម ដើម្បីធ្វើការស្តារ និងជួសជុលឡើងវិញ
ក្រុមការងារបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលខេត្ត ចុះសិក្សាលទ្ធភាពច្រាំងទន្លេបាក់ស្រុត ក្នុងក្រុងកំពង់ចាម ដើម្បីធ្វើការស្តារ និងជួសជុលឡើងវិញ
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមនឹងអាជ្ញាធរមូលដ្ឋាន ចុះសិក្សាលទ្ធភាព ច្រាំងទន្លេបាក់ស្រុត ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដើម្បីធ្វើការស្តារ និងជួសជុលឡើងវិញ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
សេចក្តីជូនដំណឹងកិច្ចប្រជុំស្តីពីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ-ឃុំ សង្កាត់ទាំង២១ ស្រុកកែវសីមា
កិច្ចប្រជុំស្តីពីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ-ឃុំ សង្កាត់ទាំង២១ ស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ៖ ដើម្បីជំរុញការផ្តល់ឯកសារសំខាន់ៗអំពីអត្តសញ្ញាណដល់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលខេត្តរងខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីការគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ -ឃុំ សង្កាត់ទាំង២១ ដោយមានការចូលរួមពីសំណាក់លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា តំណាងទីចាត់ការរដ្ឋបាលខេត្ត លោកស្នងការរងទទួលបន្ទុកអត្តសញ្ញាណកម្ម លោក អភិបាលរងស្រុក លោកអធិការ -អធិការរង ស្រុក អាជ្ញាធរភូមិ-ឃុំ និងមន្ត្រីជំនាញជាច្រេីនរូប កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាស្រុកកែវសីមា ។ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តបានស្នើដល់អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិ ឃុំ បើអាចមានលទ្ធភាពសូមចេញលិខិតអញ្ជើញ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលគ្រប់អាយុ អត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពជាដើម អញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ -ឃុំ សង្កាត់ទាំង២១ ដើម្បីពួកគាត់អាចយកទៅប្រើប្រាស់បានស្របតាមច្បាប់ ពិសេសប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលខាងមុខ អាជ្ញាធរត្រូវស្រង់ទិន្ន័យអ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានច្បាស់លាស់បញ្ជូនទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដើម្បីងាយស្រួលគ្រប់គ្រង ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ព្រឹត្តិការណ៍សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញពុទ្ធាភិសេក «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» និងបួងសួងសុំសេចក្ដីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញពុទ្ធាភិសេក «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» និងបួងសួងសុំសេចក្ដីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ឬរង្វង់មូលគ្រុឌ ផ្លូវជាតិលេខ៦ បំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ និងបួងសួងសុំសេចក្ដីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ ដោយពិធិនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ការអភិវឌ្ឍលោក ទូច សុឃៈ ពញ្ញាក់ស្មារតីមន្ត្រីនគរបាលជាតិ កុំឱ្យភ្លេចភារកិច្ចស្នូលទាំង១៥!
លោក ទូច សុឃៈ ពញ្ញាក់ស្មារតីមន្ត្រីនគរបាលជាតិ កុំឱ្យភ្លេចភារកិច្ចស្នូលទាំង១៥!
ក្នុងគោលបំណងពញ្ញាក់ស្មារតី និងរម្លឹកឡើងវិញនូវភារកិច្ចស្នូលសំខាន់ៗ របស់មន្ត្រីនគរបាលជាតិ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកយកខ្លឹមសារនៃប្រកាសលេខ៨៧៣ ស្តីពី បទវិន័យនគរបាលជាតិកម្ពុជា ត្រង់ជំពូកទី៣ ប្រការ៩ មកអត្ថាធិប្បាយបង្ហាញ និងរំលឹកឡើងវិញនូវភារកិច្ចស្នូលចំនួន១៥ចំណុច ដែលមន្ត្រីនគរបាលជាតិគ្រប់រូបត្រូវយល់ដឹង និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត ក្នុងគោលដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
ការអភិវឌ្ឍតំបន់ព្រំដែនត្រូវបានយកចិត្តទុកដាក់ និងការអង្កេតអំពីសក្កតានុពល ក្នុងការជំរុញ ការអភិវឌ្ឍន៍
តំបន់ព្រំដែនត្រូវបានយកចិត្តទុកដាក់ និងការអង្កេតអំពីសក្កតានុពល ក្នុងការជំរុញ ការអភិវឌ្ឍន៍
តំបន់ព្រំដែនត្រូវបានយកចិត្តទុកដាក់ និងការអង្កេតអំពីសក្កតានុពល ក្នុងការជំរុញ ការអភិវឌ្ឍន៍
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព្រឹត្តិការណ៍ខេត្តប៉ៃលិន: ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦»
ខេត្តប៉ៃលិន: ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦»
ប៉ៃលិន៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខេត្តប៉ៃលិន បានប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា» ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមទៅនឹងគុណបំណាច់របស់អតីតយុទ្ធជន ចំពោះជាតិ និងប្រជាជនកម្ពុជា។
ក្រសួងព័ត៌មាន
ក្រសួងព័ត៌មាន
អានបន្ត
ព្រឹត្តិការណ៍ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី កិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី កិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី កិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
មន្ទីរព័ត៌មានខេត្តកំពង់ធំ
មន្ទីរព័ត៌មានខេត្តកំពង់ធំ
អានបន្ត
ព្រឹត្តិការណ៍កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តក្រចេះ
កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តក្រចេះ
ក្រុមប្រឹក្សាខេត្តក្រចេះអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តក្រចេះ
មន្ទីរព័ត៌មានខេត្តក្រចេះ
អានបន្ត
សេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្ម បញ្ចេញតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
ក្រសួងពាណិជ្ជកម្ម បញ្ចេញតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
ក្រសួងពាណិជ្ជកម្ម បញ្ចេញតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
ក្រសួងព័ត៌មាន
ក្រសួងព័ត៌មាន
អានបន្ត
ព្រឹត្តិការណ៍ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក
ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក
ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជា ប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព្រឹត្តិការណ៍មានឃើញផ្ទុះការបង្ហោះលេខ «2046» ព្រោងព្រាតលើបណ្តាញសង្គម៖ តើជាក្តីស្រមៃកម្ពុជាឆ្ពោះទៅកាន់ World Cup មែនទេ​
មានឃើញផ្ទុះការបង្ហោះលេខ «2046» ព្រោងព្រាតលើបណ្តាញសង្គម៖ តើជាក្តីស្រមៃកម្ពុជាឆ្ពោះទៅកាន់ World Cup មែនទេ​
(ភ្នំពេញ)៖ កាលពីវេលាម៉ោង ២០:៤៦ នាទីយប់មិញនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក (Facebook) បន្ទាប់ពីបានឃើញថ្នាក់ដឹកនាំក្លិបបាល់ទាត់ល្បីៗ កីឡាករឆ្នើមៗ រួមទាំងអ្នកស្នេហាវិស័យកីឡានៅកម្ពុជា បានព្រមព្រៀងគ្នាបង្ហោះរូបភាព និងសារខ្លីៗដែលមានខ្លឹមសារដូចគ្នាគឺ ​«2046 🇰🇭 បាល់ទាត់កម្ពុជា»។ ការផ្ទុះការបង្ហោះឡើងព្រមៗគ្នានៅម៉ោង ២០:៤៦ នាទីនេះ (ដែលត្រូវនឹងលេខ ២០៤៦) បានបង្កើតជាចម្ងល់ និងការជជែកដេញដោលយ៉ាងក្តៅគគុកពីសំណាក់អ្នកគាំទ្រថា តើនេះជាយុទ្ធនាការអ្វី? ឬមួយក៏ជាការបោះជំហានឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០៤៦?
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត