
ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី ទាំង៥ភូមិ ស្រុកក្រគរ
លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកកឺ គឹមណូ អភិបាលស្រុកស្តីទី លោកឱន សទ្ធា ប្រធានមន្ទីរដ.ន.ស.ស. តំណាងមន្ទីរធនធានទឹក អភិវឌ្ឃន៍ជនបទ សាធារណការនិងដឹកជញ្ជូន មន្ទីរកសិកម្ម ពន្ធដារខេត្ត កងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំ មេភូមិ ក្រុមការងារវាស់វែងទី៦ និងប្រជាពលរដ្ឋប្រមាណជាង១៥០នាក់។ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅបរិវេណវត្តសុវណ្ណមូលី (ហៅវត្តយាកាបក្រោម) និងបានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនពុកម៉ែប្រជាពលរដ្ឋ និងប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី ទាំង៥ភូមិ រួមមានភូមិត្រពាំងកន្ទួត ភូមិជជក ភូមិត្រពាំងឃ្លៃ ភូមិធ្លាម្អម និងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។









