
កងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះផ្សព្វផ្សាយអប់រំ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន អនុវត្ត ក្រុងកំពង់ចាម
នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង នាយសេនាធិការរងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយគណៈគ្រប់គ្រងវិទ្យាល័យ បានធ្វើការផ្សព្វផ្សាយអប់រំដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន អនុវត្ត ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ។









