
ប្រធានអង្គការមូលនិធិមូស្លីមកម្ពុជា នាំយកគោគួពាន ចែកជូនសាសនិកឥស្លាម ក្នុងថ្ងៃបុណ្យរ៉យ៉ាហាជី
នៅក្នុងថ្ងៃប្រារព្ធពិធីបុណ្យរ៉យ៉ាហាជី អៃឌីលអាត់ហា ឆ្នាំ១៤៤៧ មូហាំម៉ាត់សករាជ របស់សាសនិកឥស្លាម នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧកញ៉ា លី វាសនា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានអង្គការមូលនិធិមូស្លីមកម្ពុជា បានដឹកនាំយកគោគួពាន មកបែងចែកជូនដល់បងប្អូនសាសនិកឥស្លាមដោយផ្ទាល់ នៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។









