
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធី «ដាស់ស្មារតីជាតិ» ២៨ ឧសភា
ដើម្បីបញ្ជាក់នូវការចង់ចាំបទពិសោធ និងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះទៅជាកម្លាំងនៃសាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំ នារាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៨ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារាជធានីភ្នំពេញ។









