
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០២៦ នៅមណ្ឌលឧក្រិតកម្មភ្នំប្រុស
រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធទិវា នៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ នេះ នឹងមានការជួបជុំរាប់បាតព្រះសង្ឃជាច្រើនអង្គ ស្ថិតនៅមណ្ឌលឧក្រិតកម្មភ្នំប្រុស និងដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញានក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម។









