
អត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទាន “ទឹកដូង” ចំពោះសុខភាពរាងកាយ
ទឹកដូង គឺជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់អ្នកដែលចង់រក្សាបាននូវសុខភាពរឹងមាំប្រសើរ។ អ្វីដែលពិសេសនោះ គឺភេសជ្ជៈនេះមិនត្រឹមតែងាយរកបានក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃសមរម្យផងដែរ។ បើទោះជាឧស្សាហ៍ ឬចូលចិត្តទទួលទានក៏ដោយ តែមានមនុស្សមិនច្រើនទេដែលចាប់អារម្មណ៍ដឹងថា ទឹកដូង គឺផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ។








