
ផ្លែប៉ែន ផ្លែពណ៌មាស មានក្លិនក្រអូប អាចបរិភោគឆ្ងាញ់ពិសា
ផ្លែប៉ែន គឺជាឈ្មោះព្រឹក្ស ឬចុល្លព្រឹក្សម្យ៉ាង មានកម្ពស់ចាប់ពី ៥ ទៅ១០ម៉ែត្រ។ រុក្ខជាតិនេះ ច្រើនដុះក្នុងព្រៃធំ នៃឧបទ្វីបឥណ្ឌូចិន ហើយគេដាំជិតផ្ទះ សម្រាប់យកផ្លែពណ៌មាស មានក្លិនក្រអូប បរិភោគឆ្ងាញ់ពិសាណាស់។








