
សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បើកវគ្គផ្សព្វផ្សាយ ស្ដីពីគោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់តំណាងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស
លោក រាម សុមិត្រ ប្រធានសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)ខេត្តប៉ៃលិន តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្ដីពីគោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់តំណាងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមកពីខេត្តបាត់ដំបង និងខេត្តប៉ៃលិន សរុប១៥០រូប នៅសាខាប.ស.ស ខេត្តប៉ៃលិន។









