
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ជួបសំណេះសំណាល និងផ្តល់អំណោយលើកទឹកចិត្ត ដល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅទូទាំងខេត្តប៉ៃលិន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន រួមជាមួយក្រុមការងារ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ នាំយកសម្ភារៈស្បៀងអាហារ និងថវិកា ផ្តល់ជូនមេភូមិ អនុភូមិ និងប្រជាការពារភូមិទូទាំងខេត្ត









