
រដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលអំណោយ និងថវិការបស់ក្រុមហ៊ុន ឆេមពានគ្រុប (Champion Group) ដើម្បីឧបត្ថម្ភជូនវីរកងទ័ពឈរជើងជួរមុខ ចំនួន ០៥ អង្គភាព
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយ និងថវិកាដ៏ថ្លៃថ្លា ពីក្រុមហ៊ុន ឆេមពានគ្រុប (Champion Group) ដែលនាំយកមកប្រគល់ដោយផ្ទាល់ពី លោកជំទាវអ្នកឧកញ៉ា សុខ សុភាព ប្រធានក្រុមហ៊ុន និងឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងដើម្បីនាំយកទៅឧបត្ថម្ភបន្តជូនដល់វីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅជួរមុខ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ចំនួន ០៥ អង្គភាព។









