
ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអូរស្មាច់
ក្រុមការងាររដ្ឋបាលខេត្ត ដឹកនាំដោយលោកហោ ជិនវីរៈយុទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តមមាន ចាន់យ៉ាដាអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យនៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ( AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅមាត់ច្រកទ្វាព្រំដែនអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យដែលរងការខូចខាតយ៉ាងដំណំបំផុតដោយសារការវាយប្រហារពីសំណាក់យោធាថៃកន្លងទៅ និងពិនិត្យមើលស្ថានការណ៍នៃការវិវឌ្ឍន៍ថ្មីនៅក្នុងភូមិសាស្រ្តនោះ។









