
ឯកឧត្តម អ៊ីឈាន ជំរុញដល់ដល់កងកម្លាំងទាំងបីប្រភេទត្រូវរួមគ្នាបោសសំអាតការឆបោកតាមប្រព័ន្ធអនឡាញ
នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន បានជំរុញដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរក្រុងស្រុករួមគ្នាទប់ស្កាត់ការហូរចូលជនបរទេសខុសច្បាប់មកខេត្តប៉ៃលិន ដើម្បីបោសសំអាតជនឆបោកតាមស្គេមអនឡាញ ដែលក្នុងកិច្ចប្រជុំនេះមានការចូលរួមពីកងកម្លាំងទាំងបីប្រភេទ អភិបាលរងខេត្ត អភិបាលក្រុងស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។









