
វត្តដំណាក់ និងក្លាយជាវត្តអារាមទេសចរណ៍ដំបូងគេនៅខេត្តសៀមរាបដែលមានព្រះពុទ្ធបដិមាស្ពាន់កម្ពស់៩ម៉ែត្រ ទឹបមាសសុទ្ធសម្រាប់ជាទីសក្ការ
ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តដំណាក់ ដែលស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ជាព្រះចៅអធិការវត្តដំណាក់ អគ្គមហាឧបាសក ធម្មចរិយញ្ញាណ កែវ វិមុត្តិ ព្រឹទ្ធមហាឧបាសក ង៉ែត យ៉ិន បានរៀបចំទឹបមាសសុទ្ធបល្ល័ង្គពេជ្រ មានលក្ខណៈជាត្របកឈូកទ្រព្រះពុទ្ធបដិមាស្ពាន់កម្ពស់៩ម៉ែត្រ តម្កល់នៅមុខព្រះវិហារបង្ហើយ ដើម្បីរក្សានូវគុណភាពស្ពាន់ និងសម្រស់ពណ៌ទឹកមាសឱ្យបានយូរឆ្នាំ សម្រាប់ជាទីសក្ការ ដល់ពុទ្ធបរិស័ទ និងភ្ញៀវទេសចរមកគ្រប់ទិសទីបានឈ្វេងយល់ គោរពបូជា ថ្វាយបង្គំរឭកនឹកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ។









